សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី ព្រមទាំង​​ ឯកឧត្តម​ លោកជំទាវ​ ជាថ្នាក់ដឹកនាំ សមាជិករាជរដ្ឋាភិបាល អញ្ជើញមកទទួលដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធ្វើមាតុភូមិនិវត្តន៍

នៅព្រឹកថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ ខ្ញុំព្រះករុណាខ្ញុំ ព្រមទាំង​​ ឯកឧត្តម​ លោកជំទាវ​ ជាថ្នាក់ដឹកនាំ សមាជិករាជរដ្ឋាភិបាល អញ្ជើញមកទទួលដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីអញ្ជើញទៅបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំនៅប្រទេសចំនួន៣ក្នុងតំបន់អឺរ៉ុប រួមមាន សាធារណរដ្ឋឆែក ហុងគ្រី និងសាធារណរដ្ឋប៊ុលហ្គារី កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩កន្លងទៅ ៕

អត្ថបទដែលជាប់ទាក់ទង