សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីផែនការយុទ្ធសាស្ត្រនគរបាលជាតិ លើកទី៣ រយៈពេល០៥ឆ្នាំ (២០១៩-២០២៣) របស់អគ្គស្នងការដ្ឋាននគរបាលជាតិ
សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីផែនការយុទ្ធសាស្ត្រនគរបាលជាតិ លើកទី៣ រយៈពេល០៥ឆ្នាំ (២០១៩-២០២៣) របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំខាងលើដោយមានការអញ្ជើញចូលរួមដោយឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាអធិការ អគ្គស្នងការ អគ្គស្នងការរង អគ្គនាយករដ្ឋានអន្តោប្រវេសន៍ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀតផង ៕