សម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានអញ្ជើញចូលរួម​​ សម័យប្រជុំលើកទី៣​ នីតិកាលទី៦​ របស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់​ សម្តេចអគ្គមហាពញាចក្រី​ ហេង​ សំរិន​ ប្រធានរដ្ឋសភា

នៅព្រឹកថ្ងៃចន្ទ​ ទី៧​ ខែតុលា​ ឆ្នាំ២០១៩​ សម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានអញ្ជើញចូលរួម​​ សម័យប្រជុំលើកទី៣​ នីតិកាលទី៦​ របស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់​ សម្តេចអគ្គមហាពញាចក្រី​ ហេង​ សំរិន​ ប្រធានរដ្ឋសភា។

សម័យប្រជុំនេះដែលមានរបៀបវារៈ​ចំនួន​៤​ លើកមកពិភាក្សានិងអនុម័ត រួមមាន÷ សេចក្តីព្រាងច្បាប់ស្តីពី សំណង់សេចក្តីព្រាងច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធ​អេឡិចត្រូនិក​ សេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ និងសេចក្តី​ព្រាងច្បាប់ស្តីពី របបសន្តិសុខសង្គម​ ៕

អត្ថបទដែលជាប់ទាក់ទង