ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានបន្តដឹកនាំគណប្រតិភូធ្វើដំណើរទៅរដ្ឋបាលក្រុង Schwabisch Gmund ដើម្បីជួបពិសារអាហារថ្ងៃត្រង់ និងពិភាក្សាជាមួយ លោក Klaus Pavel ជាអភិបាលស្រុក Ostalb និងលោក Richard Arnold ជាអភិបាលក្រុង Schwabisch Gmund​

បន្ទាប់មកនៅថ្ងៃទី២៧​ ខែកញ្ញា​ ឆ្នាំ២០១៩​ ដដែលនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានបន្តដឹកនាំគណប្រតិភូធ្វើដំណើរទៅរដ្ឋបាលក្រុង Schwabisch Gmund ដើម្បីជួបពិសារអាហារថ្ងៃត្រង់ និងពិភាក្សាជាមួយ លោក Klaus Pavel ជាអភិបាលស្រុក Ostalb និងលោក Richard Arnold ជាអភិបាលក្រុង Schwabisch Gmund​ ។

ជំនួបនោះបានផ្ដោតជាសំខាន់ទៅលើប្រធានបទស្ដីអំពីសមត្ថកិច្ចរបស់អាជ្ញាធរស្រុក និងក្រុង ភារកិច្ច ការគ្រ់គ្រងកិច្ចការអាជ្ញាធរមូលដ្ឋាន និងការយល់ឃើញពីដំណើរការចូលរួមរបស់ប្រជាពលរដ្ឋនៅ Schwabisch Gmund។

ក្រោយបញ្ចប់ជំនួបនេះ គណៈប្រតិភូកម្ពុជា ក៏បានបន្តធ្វើទស្សនកិច្ចសិក្សាស្វែងយល់នៅមន្ទីរពេទ្យស្រុក Ostalb និងនៅមណ្ឌលបង្កើតចំណេះ។ នៅមន្ទីរពេទ្យស្រុក Ostalb ប្រតិភូកម្ពុជាបានជួបពិភាក្សាការងារជាមួយលោកអភិបាលស្រុក ប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យ ប្រធានវិស័យការងារនៃនាយកដ្ឋានសុខាភិបាលស្រុក។
កិច្ចពិភាក្សានៅក្នុងពេលទស្សនកិច្ចសិក្សានេះ បានផ្ដោតទៅលើប្រធានបទពាក់ព័ន្ធនឹងការណែនាំឲ្យស្គាល់ពីស្វ័យគ្រប់គ្រងរបស់មន្ទីរពេទ្យស្រុក និងប្រព័ន្ធសុខាភិបាលអាល្លឺម៉ង់ ការទស្សនកិច្ចនៅផ្នែកប្រពោធនកម្ម ឬសង្គ្រោះបន្ទាន់សម្រាប់ទារកទើបនឹងកើត។

ដោយឡែកនៅមណ្ឌលបង្កើតចំណេះវិញ ប្រតិភូកម្ពុជាបានជួបពិភាក្សាជាមួយលោក Joachim Blasa អភិបាលរងក្រុង និងជាប្រធាននាយកដ្ឋានហិរញ្ញវត្ថុកីឡា សង្គមកិច្ច ច្បាប់ និងកិច្ចការរដ្ឋបាលក្រុង Schwabisch Gmund និងលោកនាយកប្រតិបត្តិមណ្ឌលបង្កើតចំណេះ។

ប្រធានបទនៃកិច្ចពិភាក្សាគ្នោះ គឺប្រព័ន្ធសិក្សាធិការអាល្លឺម៉ង់ និងសមត្ថកិច្ចរបស់រដ្ឋសហព័ន្ធនីមួយៗ និងរបស់រដ្ឋបាលឃុំ ហិរញ្ញប្បទានដល់សាលារៀន និងតួនាទីនៅក្នុងប្រព័ន្ធសិក្សាធិការមូលដ្ឋាន ព្រមទាំងបានស្ដាប់បទបង្ហាញអំពីសកម្មភាពក្រៅកម្មវិធីសិក្សានៅមណ្ឌលបង្កើតចំណេះ។

អត្ថបទដែលជាប់ទាក់ទង