ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បន្តជូបពិភាក្សាការងារជាមួយលោកជំទាវ Theresa Schopper ទេសរដ្ឋមន្ត្រីក្រសួង State Ministry of Baden-Wurttemberg

នៅយប់ថ្ងៃទី២៦​ ខែកញ្ញា​ ឆ្នាំ២០១៩​ ក្នុងដំណេីរបំពេញទស្សនកិច្ច សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បន្តជូបពិភាក្សាការងារជាមួយលោកជំទាវ Theresa Schopper ទេសរដ្ឋមន្ត្រីក្រសួង State Ministry of Baden-Wurttemberg។

នៅក្នុងឱកាសនោះ សម្ដេច និងលោកជំទាវទេសរដ្ឋមន្ត្រី បាន​ពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាអំពីប្រធានបទពាក់ព័ន្ធនឹងណែនាំឲ្យស្គាល់រចនាសម្ព័ន្ធរដ្ឋបាលរបស់សភារដ្ឋសហព័ន្ធ របៀបអនុវត្តល្អៗនៅក្នុងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការធ្វើសេចក្ដីសម្រេចតាមលក្ខណៈប្រជាធិបតេយ្យ។ ជាមួយគ្នានេះ ក៏មានអ្នកជំនាញសំខាន់ៗជាវាគ្មិនពីរូបបានធ្វើបទបង្ហាញពីរចនាសម្ព័ន្ធរដ្ឋបាលរបស់សភារដ្ឋសហព័ន្ធ ប្រព័ន្ធចិបាប់ និង របៀបអនុវត្តល្អៗនៅក្នុងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការធ្វើសេចក្ដីសម្រេចតាមលក្ខណៈប្រជាធិបតេយ្យ និង ការឆ្លើយតបសំណួរ​ ចម្ងល់នានារបស់សមាជិកគណៈប្រតិភូកម្ពុជា ។

អត្ថបទដែលជាប់ទាក់ទង