ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូ ជួបពិភាក្សាការងារជាមួយឯកឧត្តម Thomas Strobl រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃរដ្ឋសហព័ន្ធ

ជាកិច្ចបន្តនៃដំណើរទស្សនកិច្ច នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូ ជួបពិភាក្សាការងារជាមួយឯកឧត្តម Thomas Strobl រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃរដ្ឋសហព័ន្ធ នៅក្រសួងមហាផ្ទៃ ឌីជីថលកម្ម និងទេសន្តរប្រវេសន៍ អាល្លឺម៉ង់។

ជំនួបដ៏មានសារៈសំខាន់នាឱកានោះ សម្ដេចក្រឡាហោម ស ខេង និងឯកឧត្តម Thomas Strobl បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា អំពីប្រធានបទពាក់ព័ន្ធនឹងការយល់ឃើញពីរចនាសម្ព័ន្ធវិមជ្ឈការ និងកំណែទម្រង់សមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃអាល្លឺម៉ង់ និងនយោបាយសន្តិសុខនៅរដ្ឋសហព័ន្ធ Baden-Wurttemberg។

អត្ថបទដែលជាប់ទាក់ទង