សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អន្តរក្រសួង ធ្វើមាតុភូមិនិវត្តន៍​ បន្ទាប់ពី​បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

នៅព្រឹក​ថ្ងៃអង្គារ​ ៣កើត​ ខែអស្សុជ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី០១​ ខែតុលា​ ឆ្នាំ​២០១៩​ ខ្ញុំព្រះករុណា​ ខ្ញុំ​ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អន្តរក្រសួង ធ្វើមាតុភូមិនិវត្តន៍​ បន្ទាប់ពី​បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី២៤ ខែកញ្ញា​ រហូតដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩។

ដំណើរបំពេញរបស់ខ្ញុំបាទ​ ព្រះករុណា​ និងប្រតិភូជាន់ខ្ពស់អន្តរក្រសួង ដោយតបតាមការអញ្ជើញរបស់រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់​ ។

សមាសភាពគណៈប្រតិភូជាថ្នាក់ដឹកនាំជាន់ខ្ពស់អន្តរក្រសួងអញ្ជើញបំពេញទស្សនកិច្ច រួមមាន ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ៕

អត្ថបទដែលជាប់ទាក់ទង