ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អន្តរក្រសួងមកបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ គឺតបតាមការអញ្ជើញរបស់រដ្ឋាភិបាល​នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

ខ្ញុំព្រះករុណា ខ្ញុំ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អន្តរក្រសួងមកបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ គឺតបតាមការអញ្ជើញរបស់រដ្ឋាភិបាល​នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែល​មានទំនាក់ទំនងការទូតយ៉ាងល្អជាមួយ
រាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈដំណើរទស្សនកិច្ចផ្លូវការនេះ ខ្ញុំព្រះករុណា ខ្ញុំ ក្នុងឋានៈជាឧនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ មហាផ្ទៃ រួមទាំងប្រតិភូថ្នាក់ដឹកនាំអន្តរ​ក្រសួងនឹងពិភាក្សាបញ្ហានានាក្នុងកិច្ចសហប្រតិបត្តិការក្នុងនាមប្រទេសជាមិត្ត​ ក៏ដូចជាការដកស្រង់បទពិសោធន៍ការងារពាក់ព័ន្ធនានា ពិសេសស្វែងយល់អំពីការងារអភិបាលកិច្ចនៅក្នុងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលជាប្រទេសធំមួយនៅក្នុងសមគមន៍អឺរ៉ុប។

នាឱកាសនេះ ក្រៅពីការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ ប្រកបដោយមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតពីសំណាក់រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងការស្វាគមន៍ប្រកបដោយមនោសញ្ចេទនាស្រលាញ់រាប់អានពីសំណាក់ជនរួមជាតិរស់នៅប្រទេសអាល្លឺម៉ង់ ខ្ញុំក៏បានឃើញមានការធ្វើបាតុកម្មរបស់បងប្អូនជនរួមជាតិមួយចំនួនដែលមានគ្នាប្រមាណជាង១០នាក់​ ដែលរួមមានទាំងក្មួយស្រីម្នាក់របស់ប៉ុល​ ពត​ ដែល​មានទស្សន​ជំទាស់នឹងរាជរដ្ឋាភិបាល​នៃ​ ព្រះរាជាណាចក្រកម្ពុជា។

ខ្ញុំព្រះករុណា ខ្ញុំ សូមជម្រាបដល់បងប្អូនជនរួមជាតិ និងជាពិសេសសូមប្រកាសដល់បងប្អូនដែលកំពុងសម្តែងមតិតាមរយៈការធ្វើបាតុកម្មនៅទីនេះថា​នេះគឺជាសិទ្ធិសេរីភាពរបស់បងប្អូនដែលជាដំណើរការធម្មតាក្នុងសង្គមប្រជាធិបតេយ្យ ។

ជាមួយគ្នានេះ ខ្ញុំព្រះករុណា ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិរស់នៅក្រៅប្រទេស រួមទាំងអ្នករស់នៅទីនេះដែលជាប្រទេសអាល្លឺម៉ង់ថា នៅប្រទេសកម្ពុជាយើងសព្វថ្ងៃនេះ ប្រជាពលរដ្ឋគ្រប់រូបក៏មានសិទ្ធិពេញលេញក្នុងការសម្តែងមតិ និងការប្រើសិទ្ធិសេរីភាពជាមូលដ្ឋានផ្សេងៗទៀតក្នុងសង្គមប្រជាធិបតេយ្យដូចគ្នាដែរ ។

ក្នុងនាមជាថ្នាក់ដឹកនាំមួយរូបនៃរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំព្រះករុណា ខ្ញុំសូមជម្រាបបងប្អូនជនរួមជាតិនៅទីនេះ និងនៅបណ្ដាប្រទេសផ្សេងទៀតថា អ្នកដឹកនាំរដ្ឋាភិបាលទាំងអស់ តែងតែបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ដែលបច្ចុប្បន្នបានបង្ហាញពីកំណើនសេដ្ឋកិច្ចខ្ពស់ ប្រចាំឆ្នាំ​ និង​ ប្រជាពលរដ្ឋទាំងអស់កំពុងរស់នៅដោយសុខដុមរមនា​ ។

ខ្ញុំព្រះករុណា ខ្ញុំយល់ថាស្ថានភាពពិតជាក់ស្តែងរបស់ប្រទេសយើងបច្ចុប្បន្ននេះ អាចឲ្យបងប្អូនជនរួមជាតិយល់បាន អំពីការខិតខំប្រឹងប្រែងស្តារប្រទេសជាតិឡើងវិញដ៏សែនលំបាករកអ្វីប្រៀបផ្ទឹមពុំបាន ពីភ្នក់ភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងពីឋាននរកនៃការកាប់សម្លាប់ដ៏សែនឃោរឃៅ ទម្រាំយើងអាចមកដល់ដំណាក់កាលសុខ សន្តិភាព និងការរីកចំរើនដូចបច្ចុប្បន្ននេះ៕

អត្ថបទដែលជាប់ទាក់ទង