ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្តមរដ្ឋមន្ត្រីអន្តរក្រសួង និងគណៈប្រតិភូកម្ពុជា បានបន្តជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំគណៈកម្មការសភា រួមទាំងក្រុមតំណាងរាស្ត្រមួយចំនួននៃសភាសហព័ន្ធអាល្លឺម៉ង់

ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នៅល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្តមរដ្ឋមន្ត្រីអន្តរក្រសួង និងគណៈប្រតិភូកម្ពុជា បានបន្តជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំគណៈកម្មការសភា រួមទាំងក្រុមតំណាងរាស្ត្រមួយចំនួននៃសភាសហព័ន្ធអាល្លឺម៉ង់ ដោយនៅក្នុងជំនួបនោះ ភាគីទាំងពីរ បានពិភាក្សា​
ស្វែងយល់ និងផ្លាស់ប្ដូរយោបល់គ្នាអំពីប្រធានបទសិទ្ធិមនុស្ស ដំណើរការប្រជាធិបតេយ្យ និងវិស័យព្រៃឈើ ។ ក្រោយពីបញ្ចប់កិច្ចពិភាក្សានោះ គណៈប្រតិភូបានបន្តទស្សនកិច្ច អតីតអគារសភាសហព័ន្ធអាល្លឺម៉ង់ ដែលបច្ចុប្បន្នបានក្លាយជាសារមន្ទីជាតិ ៕

អត្ថបទដែលជាប់ទាក់ទង