សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន សខេង បុត្រាបុត្រី ចៅប្រុសចៅស្រី ព្រមទាំងឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងប្រជាពុទ្ធសាសនិក បានអញ្ជើញប្រារព្ធពិធីសូត្រមន្តកាន់បិណ្ឌវេនទី១០ នៅក្នុងទីអារាមវត្ត មុនីប្រសិទ្ធវង្ស
នៅរសៀលថ្ងៃអាទិត្យ៩កើត ខែភត្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន សខេង បុត្រាបុត្រី ចៅប្រុសចៅស្រី ព្រមទាំងឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងប្រជាពុទ្ធសាសនិក បានអញ្ជើញប្រារព្ធពិធីសូត្រមន្តកាន់បិណ្ឌវេនទី១០ នៅក្នុងទីអារាមវត្ត មុនីប្រសិទ្ធវង្ស ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្ដើមពិធីសូត្រមន្តកាន់បិណ្ឌដ៏មហោឡារិកនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន សខេង បានអញ្ជើញអុជទៀនធូប ផ្កាភ្ញី និងគ្រឿងសក្ការៈបូជា ថ្វាយព្រះរតនត្រៃគុណកែវទាំង៣ គឺព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ព្រមទាំងវត្ថុសក្ដិសិទ្ធក្នុងលោក ដើម្បីចំរើនសិរីសួរស្ដីជ័យមង្គលក្នុងឱកាសនៃរដូវកាលបិណ្ឌភ្ជុំនេះ មុននឹងលោកអាចារ្យធិបតី បន្តកិច្ចនមស្សការព្រះរតនត្រៃ និងសមាទានសីល។
បន្ទាប់មកនៅក្នុងបរិយាកាសប្រកបដោយសទ្ធាជ្រះថ្លា និងមហាកុសលផលបុណ្យនៃពិធីសូត្រមន្តកាន់បិណ្ឌវេនទី១០នេះ សម្ដេចព្រះឧត្តមវង្សា មួង រ៉ា ព្រះចៅអធិការវត្តមុនីប្រសិទ្ធវង្ស ព្រះសមាជិកថេរសភាសង្ឃនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ និងព្រះសង្ឃ បាននិមន្តសូត្រព្រះធម៌ ចំរើនព្រះបរិត្ត និងពុទ្ធជ័យមង្គល តាមកន្លងបវេណីនៃព្រះពុទ្ធសនា។
ក្រោយបញ្ចប់ពិធីសូត្រមន្តចំរើនព្រះបរិត្ត សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី និងឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិនៃក្រសួងមហាផ្ទៃ រួមទាំងប្រជាពុទ្ធសាសនិក បានសូត្រព្រះធម៌ផ្សាយផល្លាអានិសង្ឃឧទ្ទិសជូនលោកអ្នកមានគុណ មានមាតាបិតា ជីដូនជីតា ញាតិការទាំង៧សន្ដាន ពិសេសសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជាស៉ីម។
សូមបញ្ជាក់ថាបន្ទាប់ពីបញ្ចប់ពិធីសូត្រមន្តចំរើនព្រះបរិត្តនាល្ងាចថ្ងៃអាទិត្យនេះ នៅព្រឹកថ្ងៃចន្ទ ១០ រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ស្អែកនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារសាច់ញាតិ និងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិនៃក្រសួងមហាផ្ទៃ នឹងបន្តប្រារព្ធពិធីបង្សុកូល រាប់បាត្រ ប្រគេនចង្ហាន់ បច្ច័យ ទេយ្យទាន ព្រមទាំងគ្រឿងបរិក្ខាចំពោះព្រះសង្ឃជាកិច្ចបញ្ចប់នៃពិធីកាន់បិណ្ឌវេនទី១០៕