ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សារលិខិត សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផ្ញើជូនបងប្អូនជនរួមជាតិ

សារលិខិត សម្តេចក្រឡាហោម ជូនចំពោះបងប្អូនជនរួមជាតិ ព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ! បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ!

កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ខ្ញុំព្រះករុណាខ្ញុំបានផ្ញើសារសំឡេង ទៅអភិបាលរាជធានីខេត្ត ណែនាំឲ្យខិតខំ និងគ្រប់គ្រងសភាពការណ៍ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសដែលប្រជាពលរដ្ឋទូទាំងប្រទេស កំពុងប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ដោយមិនបានបញ្ជាឲ្យរារាំង ឬគៀបសង្កត់ប្រជាពលរដ្ឋណាម្នាក់មិនឲ្យចូលរួមប្រារព្ធពិធីបុណ្យនេះឡើយ។

ប៉ុន្តែមានបុគ្គល និងសារព័ត៌មានមួយចំនួនដែលមាននិន្នាការប្រឆាំង បានយកទៅធ្វើអាជីវកម្ម បកស្រាយបំភ្លើស និងមួលបង្កាច់ក្នុងន័យថាខ្ញុំព្រះករុណា បានរារាំង ឬគៀបសង្កត់ប្រជាពលរដ្ឋក្នុងការធ្វើបុណ្យទៅតាមប្រពៃណីព្រះពុទ្ធសាសនាទៅវិញ។ នេះជាចេទនាអាក្រក់ដែលខ្ញុំព្រះករុណាខ្ញុំមិនទទួលយកបានឡើយ។

ក្នុងនាមជាអ្នកទទួលខុសត្រូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសម្រាប់ប្រទេសជាតិ ខ្ញុំព្រះករុណាខ្ញុំមានសិទ្ធិ និងកាតព្វកិច្ចតាមផ្លូវច្បាប់ក្នុងការដាក់ចេញបទបញ្ជាដើម្បីថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសម្រាប់គ្រប់ព្រឹត្តិការណ៍នានា។ទន្ទឹមនឹងនេះ ខ្ញុំព្រះករុណាខ្ញុំមានសិទ្ធិចេញបញ្ជាមន្ត្រីក្រោមឱវាទក្នុងការគ្រប់គ្រងសភាពការណ៍ ហើយសកម្មភាពទាំងឡាយណាដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាព ស្ថេរភាពនយោបាយ បំផុសឲ្យមានអំពើហិង្សា ចលនាបំបែកបំបាក់ផ្ទៃក្នុងជាតិ ឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាល អាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវមានវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។ចុងក្រោយនេះ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌរបស់ពុទ្ធសាសនិកទាំងអស់ ខ្ញុំព្រះករុណាខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិទាំងអស់ មេត្តាចូលរួមថែរក្សាសុខសន្តិភាព និងរួមគ្នាកសាងបុណ្យកុសលតាមកម្លាំងសទ្ធារៀងៗខ្លួន ដោយទឹកចិត្តជ្រះថ្លា៕

អត្ថបទដែលជាប់ទាក់ទង