ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការស៊ីវិល និងនគរបាលជាតិគ្រប់ជាន់ថ្នាក់នៃក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌវេនទី៦ នៅវត្តបុទមវតីរាជវរារាម

នៅរសៀលថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិគ្រប់ជាន់ថ្នាក់នៃក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌវេនទី៦ នៅវត្តបុទមវតីរាជវរារាម ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្ដើមនៃពិធីសូត្រមន្តកាន់បិណ្ឌវេនទី៦នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ញ៉ែម សាខន សខេង បានអញ្ជើញអុជទានធូប បូជាផ្កាភ្ញី ថ្វាយ និងបួងសួងរំលឹកដល់គុណបុណ្យព្រះរតនត្រៃ មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ មុននឹងចាប់ផ្ដើមពិធីសូត្រព្រះធម៌នមស្សការព្រះរតនត្រៃ។

នៅក្នុងបរិយាកាសប្រកបដោយសទ្ធា និងសេចក្ដីជ្រះថ្លានេះ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តបុទមវតីរាជវរារាម និងសម្ដេចព្រះរាជាគណៈ ព្រមទាំងព្រះសង្ឃ បានធ្វើពិធីសូត្រមន្តចំរើនព្រះបរិត្ត និងពទ្ធជ័យមង្គល។

បន្ទាប់ពីបញ្ចប់កិច្ចនៃពិធីសូត្រមន្តចំរើនព្រះបរិត្ត សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន សខេង ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៉ីវិល នគរបាលជាតិនៃក្រសួងមហាផ្ទៃ និងពុទ្ធបរិស័ទរួមកាន់បិណ្ឌវឹនទី៦ បានបន្តស្ដាប់ព្រះធម្មវិសេសទេសនា សម្ដែងដោយព្រះសង្ឃវត្តបុទមវតីរាជវរារាម។

ក្រោយពីបញ្ចប់ការសម្ដែងព្រះធម្មវិសេសទេសនា ក្នុងឱកាសប្រកបដោយមហាអានិសង្ឃនេះ សម្ដេចឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ បានប្រគេនទេយ្យទានថ្វាយព្រះសង្ឃអង្គធម្មកធិក ដើម្បីឧទ្ទិសផល្លាអានិសង្ឃ ដែលកើតចេញពីពិធីសូត្រមន្តកាន់បិណ្ឌវេនទី៦ និងការស្ដាប់ព្រះធម្មទេសនានេះ ជូនបុព្វការីជន និងញាតិការទាំងប្រាំ៧សន្ដាន។

សូមបញ្ជាក់ថាជារៀងរាល់ឆ្នាំ សម្ដេចក្រឡាហោម ស ខេង លោកជំទាវ និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជកាស៉ីវិល និងនគរបាលនៃក្រសួងមហាផ្ទៃ តែងតែប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៦នៅវត្តបុទមវតីរាជវរារាម។ បន្ទាប់ពីបញ្ចប់ពិធីសូត្រមន្តនាថ្ងៃនេះ នៅព្រឹកស្អែក សម្ដេច និងលោកជំទាវ នឹងបន្តអញ្ជើញចូលរួមពិធីឆ្លងបិណ្ឌវេនទី៦នេះ៕

អត្ថបទដែលជាប់ទាក់ទង