សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានអញ្ជើញចូលរួមពិធី ជូនដំណើរប្រតិភូកីឡាទូកកានូកម្ពុជា
នៅរសៀលថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានអញ្ជើញចូលរួមពិធី ជូនដំណើរប្រតិភូកីឡាទូកកានូកម្ពុជា ចូលរួមហ្វឹកហាត់កីឡាទូកកានូ និងប្រកួតកីឡាទូកកានូ ជាលក្ខណៈមិត្តភាព និងទស្សនៈកិច្ចសិក្សានៅប្រទេសជប៉ុន ៕