ខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ មានសេចក្តីតក់ស្លុតក្កកគ្គលប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំជាទីបំផុត និងសូមចូលរួមសម្តែងការសោកស្តាយឥតឧបមាចំពោះមរណភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ូ ថង
ខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ មានសេចក្តីតក់ស្លុតក្កកគ្គលប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំជាទីបំផុត និងសូមចូលរួមសម្តែងការសោកស្តាយឥតឧបមាចំពោះមរណភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ូ ថង អតីតសមាជិកព្រឹទ្ធសភា និងត្រូវជាស្វាមីរបស់លោកជំទាវ ដែលបានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង០១:២០នាទីរំលងអធ្រាត្រក្នុងជន្មាយុ ៨២ឆ្នាំ ដោយជរាពាធ ៕