សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញលេងកីឡាវាយកូនហ្គោលមិត្តភាព នៅទីលានវាយកូនហ្គោល ហ្គោលរីសត
នៅព្រឹកថ្ងៃសៅរ៍ ២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែសីហានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញលេងកីឡាវាយកូនហ្គោលមិត្តភាព នៅទីលានវាយកូនហ្គោល ហ្គោលរីសត។
ការលេងកីឡាវាយកូនហ្គោលនាឱកាសនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម NakYoung Oh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ដោយបានប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយសាមគ្គីភាព និងភាតរភាព៕