ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋតួកគី

នៅយប់ថ្ងៃអាទិត្យ ១២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋតួកគី តបតាមការអញ្ជើញរបស់ឯកឧត្តម SULEYMAN SOYLU រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃនៃសាធារណរដ្ឋតួកគី។ 

ឯកឧត្តម ជាថ្នាក់ដឹកនាំ និង  មន្ត្រី ជាន់ខ្ពស់ក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំកងកម្លាំងចំណុះក្រសួងមហាផ្ទៃជាច្រើនរូប បានអញ្ជើញជូនដំណើរសម្ដេចក្រឡាហោម ស ខេង ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ នៅក្នុងឱកាសរង់ចាំម៉ោងចេញដំណើរនៅអាកាសយានដ្ឋាន សម្ដេចក៏បានអញ្ជើញមានប្រសាសន៍សំណេះសំណាលអំពីការងារទូទៅ និងកម្មវិធីក្នុងដំណើរទស្សនកិច្ចនេះ។ 

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃបានឲ្យដឹងថាក្នុងដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នឹងជួបពិភាក្សាការងារជាមួយឯកឧត្តម SULEYMAN SOYLU រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃនៃសាធារណរដ្ឋតួកគី និងអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ 

ក្រៅពីជំនួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនៃសាធារណរដ្ឋតួកគី សម្ដេចក្រឡាហោមស ខេង ក៏នឹងអញ្ជើញដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចនៅតាមបណ្ដា អង្គភាពអនុវត្តច្បាប់ដែលស្ថិតក្រោមចំណុះក្រសួងមហាផ្ទៃនៃសាធារណរដ្ឋតួកគីផងដែរ៕នៅយប់ថ្ងៃអាទិត្យ ១២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋតួកគី តបតាមការអញ្ជើញរបស់ឯកឧត្តម SULEYMAN SOYLU រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃនៃសាធារណរដ្ឋតួកគី។ 

ឯកឧត្តម ជាថ្នាក់ដឹកនាំ និង  មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំកងកម្លាំងចំណុះក្រសួងមហាផ្ទៃជាច្រើនរូប បានអញ្ជើញជូនដំណើរសម្ដេចក្រឡាហោម ស ខេង ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ នៅក្នុងឱកាសរង់ចាំម៉ោងចេញដំណើរនៅអាកាសយានដ្ឋាន សម្ដេចក៏បានអញ្ជើញមានប្រសាសន៍សំណេះសំណាលអំពីការងារទូទៅ និងកម្មវិធីក្នុងដំណើរទស្សនកិច្ចនេះ។ 

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃបានឲ្យដឹងថាក្នុងដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងជួបពិភាក្សាការងារជាមួយឯកឧត្តម SULEYMAN SOYLU រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋតួកគី និងអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ 

ក្រៅពីជំនួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនៃសាធារណរដ្ឋតួកគី សម្ដេចក្រឡាហោមស ខេង ក៏នឹងអញ្ជើញដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចនៅតាមបណ្ដា អង្គភាពអនុវត្តច្បាប់ដែលស្ថិតក្រោមចំណុះក្រសួងមហាផ្ទៃនៃសាធារណរដ្ឋតួកគីផងដែរ៕

អត្ថបទដែលជាប់ទាក់ទង