ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួងស្ថាប័នស្ដីអំពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆមាសទី១ ឆ្នាំ២០១៩

នៅព្រឹកថ្ងៃអង្គារ ៧រោច ខែអាសាឍ ឆ្នាកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង និងស្ថាប័នទាំង៦ ស្ដីអំពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆមាសទី១ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានពិភាក្សាអំពីស្ថានភាពទូទៅ លទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រួមមានការងារច្បាប់ គោលនយោបាយ លិខិតបទដ្ឋានគតិយុត្តិ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ការបង្ការទប់ស្កាត់ ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ឆ្លើយតបអំពើជួញដូរមនុស្ស ការសន្និដ្ឋាន និងវាយតម្លៃរួម។

យោងតាមរបាយការណ៍អំពីការងារបង្ក្រាប និងសង្គ្រោះជនរងគ្រោះ សម្រាប់ឆមាសទី១ ឆ្នាំ២០១៩នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានីខេត្តចំនួន១៩ បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទសរុប៧៨ករណី លើ៦២ករណី កើនឡើង១៦ករណី ស្មើនឹង២៥%ធៀបនឹងឆ្នាំ២០១៨។

របាយការណ៍បន្តថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូង៩៧នាក់កើន១២នាក់ ស្មើនឹង១៤%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ដែរ ដែលក្នុងនោះមានស្ត្រី២២នាក់ អនីតិជន៩នាក់ ជនបរទេស១៤នាក់មានសញ្ជាតិចិន១២នាក់ និងអាមេរិក២នាក់។ ជាមួយគ្នានេះ សមត្ថកិច្ចសង្គ្រោះបានជនរងគ្រោះ២៦៣នាក់ កើន១៥៧នាក់ ស្មើនឹង១៤៨%ធៀបនឹងឆ្នាំកន្លងទៅ។

ដោយឡែក ការបង្ការ ទប់ស្កាត់ ការជួញដូរមនុស្សតាមរូបភាពអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស ក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ ក្រសួងការបរទេស និងច្រកចេញចូលតែមួយនៃក្រសួងមហាផ្ទៃដែលទទួលបន្ទុកការងារអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស បានទទួលពាក្យ និងធ្វើកិច្ចសម្ភាសន៍ពលរដ្ឋខ្មែរ និងជនបរទេស១០០៩គូ ដែលបានមកដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់។

ពាក់ព័ន្ធនឹងអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរជាមួយជនបរទេសនេះដែរ របាយការណ៍ក៏បានគូសបញ្ជាក់ថាមន្ត្រីជំនាញនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានទំនាក់ទំនង និងសាកសួរព័ត៌មានអំពីនារីខ្មែរ ដែលទៅរស់នៅជាមួយស្វាមីឯក្រៅប្រទេស បាន៧៤នាក់ ដើម្បីតាមដានស្ថានភាព ដែលសង្ស័យថាអាចកើតមានការជួញដូរមនុស្ស តាមរយៈការរៀបអាពាហ៍ពិពាហ៍៕

អត្ថបទដែលជាប់ទាក់ទង