ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

លោកជំទាវ ញ៉ែម សាខន សខេង ប្រគេនទានព្រះវស្សាព្រះសង្ឃ៦៩វត្តនៅបាត់ដំបង

កាលពីព្រឹកថ្ងៃសៅរ៍ ១២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ លោកជំទាវ ញ៉ែម សាខន ស ខេង បានប្រារព្ធពិធីបុណ្យប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេណព្រះសង្ឃ​ និមន្តមកពីវត្តអារាមចំនួន៦៩ នៅគេហដ្ឋានខេត្តបាត់ដំបង ដើម្បីឧទ្ទិសមហាកុសលផលបុណ្យជូនបុព្វការីជន និងញាតិការទាំង៧សន្តាន។

កិច្ចប្រកបដោយមហាកុសលផលបុណ្យនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមប្រឹក្សា គណៈអភិបាលមន្ត្រីរាជការក្នុងខេត្ត សមាជិកព្រឹទ្ធសភា រដ្ឋសភា និងមន្ត្រីរដ្ឋបាល និងអង្គភាពចំណុះខេត្តបាត់ដំបង ព្រមទាំងតាជី យាយជី និងពុទ្ធបរិស័ទជាច្រើននាក់។

ទេយ្យទានដែលបានប្រគេនព្រះសង្ឃនាឱកាសនោះ គឺវត្តនីមួយៗទទួលបានទៀនព្រះវស្សា១គូរ ស្លាដក់១ ចង្ហាន់ ១ស្រាក់ ផ្លែឈើ១កន្ត្រក់ អង្ករ៥០គីឡូក្រាម ទឹកក្រូច ២កេះ ទឹកផ្លែឈើ២កេះ ទឹកបរិស័ទ្ធ២កេះស្ករស ២៣គីឡូក្រាម ទឹកដោះគោខាប់២៤កំប៉ុង ត្រីខ១កេះធំ ទឹកត្រីទឹកស៊ីវអ៊ីវ២យួរ មី២កេះ និងបច្ច័យ៦០ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង