សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញ ពេញអង្គ គណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍
សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ ក្រោមអធិបតីភាពដឹកនាំកិច្ចប្រជុំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ១១ កើត ខែអាសាឍ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣
ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈមួយចំនួន ៖
១-សេចក្តីព្រាងយុទ្ធសាស្ត្រជាតិ ស្តីពីបរិយាប័ន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ។
២-សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ។
៣-សេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ។
៤-គម្រោងវិនិយោគសាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ បន្ថែម ៤គម្រោងអានុភាពសរុប ១៤០មេហ្គាវ៉ាត់ ។
៥-បញ្ហាផ្សេងៗ ។