ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ផ្ញើសារអបអរសាទរ សម្តេចក្រឡាហោម ស ខេង ដែលត្រូវបន្តមុខតំណែងជា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ឯកអគ្គរដ្ឋទូតសាធារណៈបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះ សម្តេចក្រឡាហោម ស ខេង ដែលត្រូវបានបន្តមុខតំណែងជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រាប់អាណត្តិទី៦នេះ ។
លិខិតជូនពររបស់ លោកជំទាវលោកជំទាវ អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតសាធារណៈបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ដែលផ្ញើជូនសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «លោកជំទាវលោកជំទាវ អេវ៉ា ង្វៀន ប៊ិញ មានសេចក្តីសោមនស្សរីករាយ ដើម្បីបន្តកិច្ចសហប្រតិបត្តិការ និងកិច្ចពិភាក្សាលើប្រធានបទជាច្រើនពាក់ព័ន្ធនឹងអត្ថប្រយោជន៍រួមរវាងប្រទេសទាំងពីរ»។


អត្ថបទដែលជាប់ទាក់ទង