សម្ដេចក្រឡាហោម ស ខេងរមទាំងឯកឧត្តម លោកជំទាវជាសមាជិករាជរដ្ឋាភិបាល ថ្នាក់ដឹកនាំមន្ត្រីរាជការ និងកងកម្លាំង បានមកទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីសម្ដេច បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៤
នៅរសៀលថ្ងៃអាទិត្យ ៦រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៩នេះ ខ្ញុំ ព្រមទាំងឯកឧត្តម លោកជំទាវជាសមាជិករាជរដ្ឋាភិបាល ថ្នាក់ដឹកនាំមន្រ្តីរាជការ និងកងកម្លាំង បានមកទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីសម្ដេច បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៤ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ប្រកបដោយភាពជោគជ័យ នៅទីក្រុងបាងកក ប្រទេសថៃ។