សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ បានអញ្ជើញចូលគាល់ថ្វាយព្រះពរ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ គម្រប់ខួប៨៣ យាងចូល៨៤ ព្រះវស្សា នៅព្រះបរមរាជវាំង

នាថ្ងៃអង្គារ  ១រោច  ខែជេស្ឋ  ឆ្នាំកុរ  ឯកស័ក  ព.ស២៥៦៣  ត្រូវនឹងថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៩ នេះ សម្តេចក្រឡាហោម   ស  ខេង  ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  និងលោកជំទាវ  បានអញ្ជើញចូលគាល់ថ្វាយព្រះពរ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ គម្រប់ខួប៨៣ យាងចូល៨៤ ព្រះវស្សា នៅព្រះបរមរាជវាំង  ។

សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំបំផុតសម្រាប់ប្រជារាស្ត្រទូទាំងប្រទេស៕

អត្ថបទដែលជាប់ទាក់ទង