សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមពិធីបញ្ចុះសពមហាឧបាសក អៀ ឆុង នៅវត្តភូមិធំថ្មី ក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
នាព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំ មមី អដ្ឋស័កព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីបញ្ចុះសពមហាឧបាសក អៀ ឆុង នៅវត្តភូមិធំថ្មី ក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។







































