សម្ដេចក្រឡាហោម ស ខេង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ខាន់ ម៉ាណេរ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង

នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦នេះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាង​រាស្ត្រមណ្ឌលបាត់ដំបង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង​។ ពិធីបុណ្យប្រារព្ធធ្វើនៅគេហដ្ឋានគ្រួសារ នៃសព ស្ថិតនៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ឯកឧត្តម ខាន់ ម៉ាណេរ ទទួលមរណភាពកាលពីថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០០ និង ៤៨នាទី រំលងអាធ្រាត្រ ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ៕

 

អត្ថបទដែលជាប់ទាក់ទង