សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្ទាប់ពីសម្ដេចបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី និងចូលរួមសន្និសីទកំពូលលើកទី៥ ស្តីពីអន្តរសកម្មភាព និងការកសាងទំនុកចិត្តអាស៊ី នៅប្រទេសតាជីគីស្ថាន
នៅល្ងាចថ្ងៃអាទិត្យ ១៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីសម្ដេចបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី និងចូលរួមសន្និសីទកំពូលលើកទី៥ ស្តីពីអន្តរសកម្មភាព និងការកសាងទំនុកចិត្តអាស៊ី នៅប្រទេសតាជីគីស្ថាន។