ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយចែកជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកថ្មគោល

នាព្រឹកថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះជួបសំណេះសំណាលនិងនាំយកអំណោយជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ ចែកជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ចំនួន ៦០គ្រួសារ នៅស្រុកថ្មគោល ខេត្តបាត់ដំបង ៕

អត្ថបទដែលជាប់ទាក់ទង