ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីកាន់បិណ្ឌ១ នៃបុណ្យភ្ជុំបិណ្ឌ ក្នុងភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង

នាព្រឹកថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អញ្ជើញចូលរួមពិធីកាន់បិណ្ឌ១ នៃបុណ្យភ្ជុំបិណ្ឌ នៅព្រះចេតិយសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និង​លោកជំទាវ ញ៉ែម សឿន ជាស៊ីម ស្ថិតក្នុងភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ដើម្បីឧទ្ទិសមហាកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធសម្តេច និងលោកជំទាវ ព្រមទាំងញាតកាទាំង ៧ សន្តាន ដែលបានលាចាកលោកទៅ។

អត្ថបទដែលជាប់ទាក់ទង