|English Below| FBI និងនគរបាលសហព័ន្ធអូស្រ្តាលី សន្យាជ្រោមជ្រែងនគរបាលកម្ពុជា បោសសម្អាតស្កេមឱ្យដល់ឫសគល់ និងឯកភាពផែនការថ្មីមួយចំនួនទៀត! The FBI and the Australian Federal Police Pledge to Support Cambodian Police in Eradicating Online Scams to the Roots and Agree on Several New Plans!

ក្នុងចំណោមកម្មវិធីការងារដ៏មមាញឹកនៅកម្ពុជា តំណាងជាន់ខ្ពស់ នគរបាលសហព័ន្ធអូស្រ្តាលី ហៅកាត់ថា AFP និងភ្នាក់ងារស៊ើបអង្កេតសហព័ន្ធសហរដ្ឋអាម៉េរិក ហៅកាត់ថា FBI បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយក្នុងជំនួបនោះ កម្ពុជាបានទទួលការគូសបញ្ជាក់ពីភាគីទាំងពីរ អំពីការប្ដេជ្ញាចិត្តបន្តជ្រោមជ្រែងដល់កម្លាំងអនុវត្តច្បាប់កម្ពុជា។ ជំនួបនេះ បានប្រព្រឹត្តទៅនាឱកាសកម្ពុជារៀបចំសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលទើបតែបញ្ចប់កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តម កែវ វណ្ណថន បានឱ្យដឹងថា លោកមេបញ្ជាការ Graeme Marshall ប្រធាននាយកដ្ឋានសន្តិសុខសាយប័រនិងស៊ើបអង្កេតពិសេស នៃនគរបាលសហព័ន្ធអូស្រ្តាលីបានប្រកាសស្វាគមន៍គណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជា ប្រសិនបើមានបំណងចង់សិក្សាអំពីមណ្ឌលសម្របសម្រួល បទល្មើសបច្ចេកវិទ្យារួម (Joint Policing Cyber Crime Coordination Centre-JPC3) ដែលមានតួនាទីប្រហាក់ប្រហែលគ្នានឹងគម្រោងបង្កើតមជ្ឈមណ្ឌលប្រឆាំងការឆបោកតាមអនឡាញរបស់កម្ពុជា ដូចដែលប្រមុខក្រសួងមហាផ្ទៃបានប្រកាសក្នុងវេទិកាកម្រិតខ្ពស់នៃសន្និសីទអន្តរជាតិ។

ដ្បិតជាជំនួបដាច់ដោយឡែក ប៉ុន្តែបើតាម ឯកឧត្តម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានឱ្យដឹងទៀតថា ទាំងលោក Stephen Flores នាយកប្រតិបត្តិការជាន់ខ្ពស់ FBI និងលោកមេបញ្ជាការ Graeme Marshall នៃនគរបាលសហព័ន្ធអាល្លឺម៉ង់ បានឯកភាពដូចគ្នា អំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាតាមរយៈការផ្លាស់ប្តូរព័ត៌មានទាន់ពេលវេលា លើបទល្មើសអាទិភាពរួមមាន Online Scams និង Cybercrime ជាពិសេសបានឯកភាពបន្តផ្តល់ការបណ្តុះបណ្តាលដល់មន្រ្តីនគរបាលជាតិកម្ពុជា ដើម្បីពង្រឹងសមត្ថភាព តាមរយៈការបណ្តុះបណ្តាលគ្រូបង្គោលក្នុងប្រទេស ឬអញ្ជើញទៅបណ្តុះបណ្តាលនៅអូស្រ្តាលី ឬអាម៉េរិកតែម្ដង។

ភាគីទាំងពីរបានបង្ហាញការអបអរសាទរជាមួយក្រសួងមហាផ្ទៃកម្ពុជា សម្រាប់ការបន្តសុពលភាពអនុស្សរណៈនៃការយោគយល់ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការរួមគ្នាក្នុងការស្រាវជ្រាវបង្ក្រាបករណីឆបោកតាមរូបិយបណ្ណគ្រីបតូ និងការជម្រិតទារប្រាក់តាមអនឡាញ។ ក្នុងជំនួបជាមួយ FBI ភាគីទាំងពីរបានគូសបញ្ជាក់ពីលទ្ធផលនៃការផ្លាស់ប្តូរព័ត៌មាន IP Address ឈានទៅបង្ក្រាបទីតាំងឆបោកជាង ៥០កន្លែង និងបានពិភាក្សាលើកិច្ចសហការរឹតបន្តឹងការលួចប្រើប្រាស់អត្តសញ្ញាណបណ្ណពលរដ្ឋខ្មែរទៅបើកគណនីធនាគារ ឬទិញស៊ីមកាត។ ភាគី FBI បានប្តេជ្ញាបន្តផ្តល់ឱកាសដល់មន្ត្រីនគរបាលជាតិកម្ពុជា ទៅទទួលការបណ្តុះបណ្តាលនៅ បណ្ឌិត្យសភា FBI ដើម្បីពង្រឹងសមត្ថភាពបន្ថែម។

ឯកឧត្តម កែវ វណ្ណថន បានបន្ថែមក្នុងន័យដើមថា "ជារួមយើងបានឯកភាពគ្នាជំរុញការផ្លាស់ប្តូរព័ត៌មានសម្ងាត់ទាន់ពេលវេលាលើបទល្មើសអាទិភាពដូចជា Online Scams, Cybercrime, ការជួញដូរគ្រឿងញៀន និងការលាងលុយកខ្វក់ ព្រមទាំងបានយល់ស្របលើការផ្តល់វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់នគរបាលកម្ពុជា ដើម្បីឆ្លើយតបទៅនឹងល្បិចកលបំបែកខ្លួនជាក្រុមតូចៗធ្វើសកម្មភាពតាមសហគមន៍របស់ក្រុមឧក្រិដ្ឋជន បន្ទាប់ពីទីតាំងឆបោកធំៗត្រូវបានកម្ពុជាបោសសម្អាតអស់ទាំងស្រុង"។

យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ កម្ពុជាបានបង្ក្រាបទីតាំងឆបោកសរុបចំនួន ៨៣២កន្លែង (ក្នុងនោះមាន ៨៦កន្លែងជាទីតាំងធំៗ) កសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ៤០៨សំណុំរឿង ដោយមានជនសង្ស័យចំនួន ៣.៤៧៧នាក់កំពុងជាប់ឃុំ ព្រមទាំងបានត្រួតពិនិត្យរដ្ឋបាលការពារសន្តិសុខបានជាង ៣៨.១៦៩ទីតាំង បណ្តេញជនបរទេសល្មើសច្បាប់ចំនួន ២២.១៤២នាក់ មាន៣៨សញ្ជាតិ និងបានបង្កកទ្រព្យសម្បត្តិពាក់ព័ន្ធនឹងបទល្មើសសរុបជាង ៣០០លានដុល្លារអាម៉េរិក៕


The FBI and the Australian Federal Police Pledge to Support Cambodian Police in Eradicating Online Scams to the Roots and Agree on Several New Plans!

Amidst their busy working schedules in Cambodia, senior representatives of the Australian Federal Police (AFP) and the United States Federal Bureau of Investigation (FBI) held working meetings with His Excellency Keo Vannthan, Secretary of State of the Ministry of Interior. During these meetings, Cambodia received affirmations from both parties regarding their commitment to continue supporting Cambodian law enforcement authorities. These meetings took place on the occasion of Cambodia hosting the International Conference on Combating Online Scams, which recently concluded on 24 September 2026.

His Excellency Keo Vannthan stated that Commander Graeme Marshall, Cyber Crime Operations Commander of the Australian Federal Police, announced his welcome to a delegation from the Cambodian Ministry of Interior should they wish to study the Joint Policing Cybercrime Coordination Centre (JPC3). This center serves a role similar to Cambodia's planned establishment of a center against online scams, as announced by the Minister of Interior at the high-level forum of the international conference.

Despite these being separate meetings, His Excellency the Secretary of State of the Ministry of Interior noted that both Mr. Stephen Flores, Senior Executive of the Federal Bureau of Investigation (FBI), and Commander Graeme Marshall of the Australian Federal Police mutually agreed on continuing to strengthen cooperation with Cambodia through the timely exchange of information on priority offenses, including online scams and cybercrime. In particular, they agreed to continue providing training to Cambodian National Police officers to strengthen their capacity through the training of core trainers within the country, or by inviting them for direct training in Australia or the United States.

Both parties expressed their congratulations to the Cambodian Ministry of Interior on the renewal of the Memorandums of Understanding, as well as the results of joint operations in investigating and cracking down on cryptocurrency scams and online extortion. In the meeting with the FBI, both sides highlighted the results of exchanging IP address information, which led to crackdowns on over 50 scam locations. They also discussed cooperation in tightening measures against the theft and misuse of Cambodian national identity cards for opening bank accounts or purchasing SIM cards. The FBI committed to continuing to provide opportunities for Cambodian National Police officers to receive training at the FBI Academy to further strengthen their capacity.

His Excellency Keo Vannthan added, quoting directly, "Overall, we agreed to promote the timely exchange of confidential information on priority offenses such as online scams, cybercrime, drug trafficking, and money laundering. We also agreed on providing capacity-building training courses for Cambodian police to respond to the criminal syndicates' deceptive tactics of fragmenting into small groups to operate within communities, following Cambodia's complete eradication of large-scale scam locations."

According to the Ministry of Interior's report, from 1 July 2025 to 28 August 2026, Cambodia cracked down on a total of 832 scam locations (including 86 large-scale locations) and filed 408 case to the court, with 3,477 suspects currently detained. Furthermore, authorities conducted administrative security inspections at over 38,169 locations, deported 22,142 foreigners across 38 nationalities, and froze offense-related assets totaling over 300 million US dollars.

អត្ថបទដែលជាប់ទាក់ទង