សម្តេចក្រឡាហោម ស ខេង ផ្ញើសាររំលែកមរណទុក្ខជូន ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត ចំពោះមរណភាពរបស់មហាឧបាសិកា អ៊ាង សុផាត
សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ផ្ញើសាររំលែកមរណទុក្ខជូន ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ មហាឧបាសិកា អ៊ាង សុផាត ត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តម ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៨ និង ៤៣នាទី ក្នុងជន្មាយុ៩៣ឆ្នាំ ដោយជរាពាធ។
