ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង និងលោក ជំទាវ ញ៉ែម សាខន ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញប្រារព្ធពិធីបុណ្យខួប៤ឆ្នាំ និងគម្រប់១០ឆ្នាំ ឧទ្ទិសកុសលជូនចំពោះដួងវិញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៉ីម និងលោកជំទាវ ញ៉ែម សឿន ជាស៉ីម

នៅរសៀលថ្ងៃសៅរ៍ ៦រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ជំទាវ ញ៉ែម សាខន ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញប្រារព្ធពិធីបុណ្យខួប៤ឆ្នាំ និងគម្រប់១០ឆ្នាំ ឧទ្ទិសកុសលជូនចំពោះដួងវិញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៉ីម និងលោកជំទាវ ញ៉ែម សឿន ជាស៉ីម។

កិច្ចប្រកបដោយមហាកុសលនាឱកាសនេះ បានប្រារព្ធឡើងនៅភូមិគ្រឹះសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៉ីម និងលោកជំទាវ ញ៉ែម សឿន ជាស៉ីម ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់សម្ដេច ឯកឧត្តម លោកជំទាវជាឥស្សរជនថ្នាក់ដឹកនាំជាតិ មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រុមប្រឹក្សា គណៈអភិបាលរាជធានីខេត្ត ព្រមទាំងញាតិមិត្តជិតឆ្ងាយ។

ជាកិច្ចចាប់ផ្ដើមនៃពិធីបុណ្យប្រកបដោយសេចក្ដីជ្រះថ្លានេះ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ព្រមទាំងក្រុមគ្រួសារ បានប្រារព្ធពិធីក្រុងពាលី បទនមស្ការព្រះរតនត្រ័យ សមាទានសីល ដោយមានសម្ដេចព្រះសង្ឃរាជ និងព្រះសង្ឃ ព្រះរាជាគណៈចំនួន១២ព្រះអង្គ សូត្រព្រះធម៌ចំរើនព្រះបរិត្ត និងពុទ្ធជ័យមង្គល ជូនសម្ដេច លោកជំទាវ និងក្រុមគ្រួសារ ព្រមទាំងឯកឧត្តម លោកជំទាវ និងញាតិមិត្ត ដែលបានអញ្ជើញចូលរួមពិធីបុណ្យដ៏អធិអធមនេះ។

បន្ទាប់ពីបញ្ចប់ពិធីចំរើនព្រះបរិត្ត សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានវេរទៀនព្រះវស្សា ថ្វាយប្រគេន ចំពោះសម្ដេចព្រះរាជាគណៈទាំង១២ព្រះអង្គ ដែលយាង និងនិមន្តមកពីវត្តចំនួន១២ ហើយជាកិច្ចបន្ទាប់ សម្ដេច លោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញសង្រួមកាយវាចារចិត្តស្ដាប់នូវព្រះធម្មវិសេសទេសនាបែបបុច្ឆាវិសជ្ជនា ដើម្បីចំរើនសលផលបុណ្យ និងឧទ្ទិសជូនសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៉ីម និងលោកជំទាវ ញ៉ែម សឿន ជាស៉ីម។

សូមបញ្ជាក់ថាពិធីបុណ្យគម្រប់ខួប៤ឆ្នាំ និងគម្រប់ខួប១០ឆ្នាំ ឧទ្ទិសជូនសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៉ីម និងលោកជំទាវ ញ៉ែម សឿន ជាស៉ីម ប្រារព្ធពីរសៀលថ្ងៃទី៨ ខែមិថុនានេះ រហូតដល់ព្រឹកថ្ងៃទី៩ ខែមិថុនាស្អែក៕

អត្ថបទដែលជាប់ទាក់ទង