ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញទទួលជួបប្រជុំពិភាក្សាការងារ ស្តីពីការសិក្សាលទ្ធភាពរៀបចំ “ទីក្រុងសិក្សា” សម្រាប់បរិបទកម្ពុជា បន្ស៊ីគ្នាជាមួយក្របខណ្ឌសកល
នារសៀលថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញទទួលជួបប្រជុំពិភាក្សាការងារ ស្តីពីការសិក្សាលទ្ធភាពរៀបចំ “ទីក្រុងសិក្សា” សម្រាប់បរិបទកម្ពុជា បន្ស៊ីគ្នាជាមួយក្របខណ្ឌសកល (UNESCO GLOBAL NETWORK OF LEARNING CITIES) ជាមួយគណៈប្រតិភូ នៃគណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត ដែលដឹកនាំដោយ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។





















