ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចុះពិនិត្យទីតាំងសម្រាប់សាងសង់ស្តូបអនុស្សាវរីយ៍ចលនាតស៊ូប្រឆាំងនឹងរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅភូមិភាគបូព៌ា តំបន់ព្រៃតាទក (តំបន់ ៥៧៨) ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង

នាព្រឹកថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញ​ចុះ​ពិនិត្យ​ទីតាំងសម្រាប់​សាងសង់​ស្តូប​អនុស្សាវរីយ៍​ចលនា​តស៊ូ​ប្រឆាំង​នឹង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត នៅភូមិភាគបូព៌ា តំបន់ព្រៃតាទក (តំបន់ ៥៧៨) ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ដឹកនាំដោយ ឯកឧត្តម វង សូត ប្រធានគណៈកម្មការចងក្រងឯកសារ និងសាងសង់ស្តូប​អនុស្សាវរីយ៍​ចលនាតស៊ូ​ប្រឆាំង​នឹង​របបប្រល័យពូជសាសន៍ ប៉ុល ពត។

អត្ថបទដែលជាប់ទាក់ទង