ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈ កម្មាធិការប្រតិបត្តលើកទី១ អាណត្តិទី៤ របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា

នៅព្រឹកថ្ងៃពុធ  ៣កើត  ខែជេស្ឋ  ឆ្នាំកុរ  ឯកស័ក  ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ៥  ខែមិថុនា  ឆ្នាំ ២០១៩ នេះ សម្ដេចក្រឡាហោម  ស  ខេង  ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  និងជាប្រធានសហព័ន្ធកីឡាទូកកានូ  និងរ៉ូអ៉ីងកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈ 
កម្មាធិការប្រតិបត្តលើកទី១ អាណត្តិទី៤ របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា ។

ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយផ្ដោតជាសំខាន់លើការអនុម័តផែនការយុទ្ធសាស្ត្រ នៃសកម្មភាពកីឡាទូកានូ ទូករ៉ូអ៉ីង និងទូកប្រពៃណីដែលជាទូកនាគ ដើម្បីឆ្ពោះទៅកីឡាស៉ីហ្គេម ឆ្នាំ២០២៣ ដោយបានដាក់ចេញផែនការសកម្មភាពចំនួន២។

សកម្មភាពទី១ គឺការហ្វឹកហាត់នៅក្នុងប្រទេស តាមរយៈការប្រកួតជើងឯក តាមភូមិភាគទាំង៥ ចាប់ពីឆ្នាំ២០១៩តទៅ ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិទូទាំងប្រទេស និងការប្រកួតសាកល្បងថ្នាក់តំបន់ និងថ្នាក់អាសុីអាគ្នេយ៍ ចាប់ពីឆ្នាំ២០១៩តទៅដូចគ្នាដែរ។

ការស្វែងរកថវិកាទ្រទ្រង់ផែនការសកម្មភាពនេះ ក៏ជាប្រធានបទសំខាន់នៃកិច្ចប្រជុំនេះដែរ ដោយគណៈកម្មាធិការសហព័ន្ធ បានពិភាក្សាគ្នាអំពីការឧបត្ថម្ភរបស់ក្រសួងអប់រំ ការបង់សិទ្ធិសមាជិកភាពសហព័ន្ធ ការបង្កើតមូលនិធិទ្រទ្រង់កីឡាទាំង៣ប្រភេទតាមការអំពាវនាវ ការធ្វើការងារទីផ្សារកីឡាតាមរយៈការរៀបចំពិពណ៌ស្វែងរកមូលនិធិនៅរាជធានីខេត្ត និងការស្វែងរកដៃគូសហការជាមួយទូរទស្សន៍ដើម្បគាំទ្រកីឡារបស់សហព័ន្ធ។

នាឱកាសនោះ អង្គប្រជុំក៏បានស្ដាប់ និងភាក្សាគ្នាដែរនូវផែនការមេ និងទិសដៅឆ្ពោះទៅព្រឹត្តិការណ៍កីឡាស៉ីហ្គេមឆ្នាំ២០២៣ ដែលបានលម្អិតអំពីការរៀបចំរចនាសម្ព័ន្ធសហព័ន្ធ ការកសាងធនធានមនុស្ស និងការកំណត់បញ្ហាប្រឈម និងដំណោះស្រាយ ក្នុងនោះគឺការខ្វះខាតកីឡាការនីទូកសម្រាប់ហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ និងកង្វះខាតវារីកីឡដ្ឋានលើទឹកស្តង់ដាសម្រាប់ការប្រកួតលក្ខណៈអន្តរជាតិ។

បន្ទាប់មកសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ  និងរ៉ូអ៉ីងកម្ពុជា បានមានប្រសាសន៍ណែនាំសហព័ន្ធ ខិតខំយកចិត្តទុកដាក់ពង្រឹងកីឡាទូកទាំង៣ប្រភេទឲ្យបានខ្ពស់ និងបន្តសកម្មភាពគៀងគរថវិកាឧបត្ថម្ភគ្រាំទ្របន្ថែមទៀត ពីមហាជន និងដៃគូសហការ ដោយសម្ដេចនឹងបន្តផ្ដល់ការគាំទ្របន្ថែមទៀត។

ដោយឡែកពីកិច្ចប្រជុំនេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ណែនាំមន្ត្រីពាក់ព័ន្ធ រៀបចំកិច្ចប្រជុំដើម្បីប្តូរឈ្មោះក្លិបបាល់ទាត់ក្របខណ្ឌក្រសួងមហាផ្ទៃ ដោយប្ដូរពីក្លិបបាល់ទាត់អគ្គស្នងការនគរបាលជាតិ ទៅជាក្លិបបាល់ទាត់នគរបាលជាតិវិញ៕

 

អត្ថបទដែលជាប់ទាក់ទង