សម្តេចក្រឡាហោម ស ខេង អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជួសជុល និងសាងសង់អគារមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង

នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦នេះ បន្ទាប់ពីបានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានឆ្លៀតពេលអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជួសជុល និងសាងសង់អគារមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង។

អត្ថបទដែលជាប់ទាក់ទង