ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមអបអរសាទរពិធីខួបអនុស្សាវរីយ៍លើកទី២០៤ នៃទិវាបុណ្យឯករាជ្យជាតិ របស់សាធារណរដ្ឋសហព័ន្ធប្រេស៊ីល
នារសៀលថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមអបអរសាទរពិធីខួបអនុស្សាវរីយ៍លើកទី២០៤ នៃទិវាបុណ្យឯករាជ្យជាតិ របស់សាធារណរដ្ឋសហព័ន្ធប្រេស៊ីល នៅនិវេសនដ្ឋានលោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា។



























