ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែន ចំណុះស្នងការរដ្ឋាននគរបាលខេត្តបាត់ដំបង និងចំណុះស្នងការនគរបាលខេត្តប៉ៃលិន

នារសៀលថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែន ចំណុះស្នងការរដ្ឋាននគរបាលខេត្តបាត់ដំបង និងកងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែន ចំណុះស្នងការនគរបាលខេត្តប៉ៃលិន នៅបរិវេណស្នងការដ្ឋានខេត្តបាត់ដំបង។

 

ក្នុងឱកាសនោះដែរ ក៏បាននាំយកថវិកា គ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ ប្រគល់ជូន៖

១. វរសេនាតូចនគរបាលការពារព្រំដែន លេខ ៨១៧, ៨១៩, ៨២៣, ៣១០, ៨២១ ដោយក្នុងមួយវរសេនា ទទួលបាន៖

- ថវិកា ចំនួន ១០លានរៀល 

- អង្ករ ចំនួន ២តោន

- មីជាតិ ចំនួន ២០០កេស 

- ត្រីខមាតុភូមិ ចំនួន ២០កេស 

- ត្រីងៀត ចំនួន ៣០គីឡូក្រាម 

- សាច់ក្រក ចំនួន ៣០គីឡូក្រាម 

- ឆៃប៉ូវផ្អែក ចំនួន ២០គីឡូក្រាម 

- ទឹកត្រី ចំនួន ៣០យួរ 

- ទឹកស៊ីអ៉ីវ ចំនួន ២០យួរ

- ទឹកបរិសុទ្ធ ចំនួន ១០០កេស

- តង់ ទំហំ ៤ x ៦ម៉ែត្រ ចំនួន ៣០តង់

២. ចំពោះវរសេនាតូចនគរបាលការពារព្រំដែន លេខ ៨២១ ទទួលបានអង្រឹងចំនួន ៥០ បន្ថែមលើសម្ភារខាង​លើ។

៣. ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ក្នុងមួយស្នងការដ្ឋាន ទទួលបានថវិកាចំនួន ១០ លានរៀល៕

អត្ថបទដែលជាប់ទាក់ទង