ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមកម្មវិធីប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមប្រធានបទ “បេះដូងសប្បុរសដើម្បីភូមិរង់ចាំ”

នាយប់ថ្ងៃសៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានអញ្ជើញចូលរួមកម្មវិធីប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមប្រធានបទ “បេះដូងសប្បុរសដើម្បីភូមិរង់ចាំ” ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅ​កីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្អាតចាស់) រាជធានីភ្នំពេញ។

 

ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បាននាំយកថវិការបស់សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យមហាផ្ទៃ ចំនួន ៣១ ៩៣១ ០០០ (សាមសិបមួយលាន ប្រាំបួនសែន បីម៉ឺន មួយពាន់) រៀល និងថវិការបស់សហភាពសហព័ន្ធ​យុវជនកម្ពុជា ខេត្តព្រៃវែង ចំនួន ១០ ០០០ ០០០ (ដប់លាន) រៀល ប្រគល់ជូនឯកឧត្តម ហ៊ុន ម៉ានី សម្រាប់​កម្មវិធីមនុស្សធម៌នេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង