សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានមានប្រសាសន៍អំពាវនាវនៅថ្ងៃទី២៩ ខែសីហានេះ ដល់អាណាព្យាបាលគ្រប់រូប បន្តជំរុញកូនៗឱ្យខិតខំសិក្សារៀនសូត្រ ដើម្បីកសាងគ្រឹះចំណេះដឹងរឹងមាំសម្រាប់អនាគត។
ក្នុងពិធីសម្ពោធ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា១ខ្នង នៅវិទ្យាល័យហ៊ុនសែនព្រែកសណ្តែក ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិតបានសង្កត់ធ្ងន់ ថារាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងដោះស្រាយរាល់បញ្ហាប្រឈម ទាំងលើជីវភាពរស់នៅ សុវត្ថិភាព និងសន្តិសុខសង្គមដើម្បីធានាលទ្ធភាពនៃការសិក្សារៀនសូត្ររបស់សិស្ស។
ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានលើកទឹកចិត្ត និងថ្លែងអំណរគុណ អាជ្ញាធរដែនដីកងកម្លាំងប្រដាប់អាវុធក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ព្រមទាំងសប្បុរសជនដែលបានខិតខំប្រឹងប្រែងរួមសាមគ្គីគ្នាកសាងរហូតលេចចេញជារូបរាងនូវសមិទ្ធផលនៅថ្ងៃនេះ ដោយបានចាត់ទុក សមិទ្ធផលនេះថាជាការរួមចំណែកលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិតបានផ្តល់អនុសាសន៍ណែនាំដល់យុវជនជាពិសេសសិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីនិងជាអនាគតរបស់ប្រទេសជាតិ ក្រៅពីការខិតខំប្រឹងប្រែងរៀនសូត្រ ត្រូវចូលរួមពង្រឹង និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនព្រោះការគោរពច្បាប់ចរាចរណ៍មិនត្រឹមតែជាការការពារជីវិតនិងសុវត្ថិភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីសីលធម៌និងធ្វើជាគំរូល្អក្នុងសង្គមផងដែរ។
គួរកត់សម្គាល់ថានៅក្នុងស្រុកស៊ីធរកណ្តាល មានគ្រឹះស្ថានសិក្សារដ្ឋ ចំនួន៥៩កន្លែង ក្នុងនោះមានវិទ្យាល័យ ២កន្លែង អនុវិទ្យាល័យ៩កន្លែង បឋមសិក្សា ៤៧កន្លែង និងមានសាលាមត្តេយ្យ ដាច់ពីបឋមសិក្សា ១កន្លែង។ ដោយឡែក អគារសិក្សា ១ខ្នង កម្ពស់២ជាន់ មាន១២បន្ទប់ដែលដាក់សម្ពាធឱ្យប្រើសប្រាស់ជាផ្លូវការនៅថ្ងៃនេះ ត្រូវបានកសាងចាប់តាំងពីឆ្នាំ២០២៤ និងរួចរាល់ក្នុងឆ្នាំ២០២៦។
សូមបញ្ជាក់ថានៅក្នុងឆ្នាំសិក្សា២០២៥-២០២៦នេះ វិទ្យាល័យ ហ៊ុន សែន ព្រែកសណ្តែក មានបុគ្គលិកសរុប ចំនួន ៧៣នាក់ ស្រី ១៥នាក់ និងមានសិស្សសរុបចំនួន១.៦៩២នាក់ ស្រីចំនួន៩៤៤នាក់៕
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)