ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីការប្រកួតកីឡាបាល់ទះមិត្តភាពអន្តរជាតិ រវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌូណេស៊ី (ជើងទី២)
នាយប់ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជើញជាអធិបតីការប្រកួតកីឡាបាល់ទះមិត្តភាពអន្តរជាតិ រវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌូណេស៊ី (ជើងទី២) នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។













































