ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជូនកន្ត្រកផ្កា ឯកឧត្តម ង្វៀន មិញវូ ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី៨១ របស់សាធារណរដ្ឋសង្គមនិយមវៀតណាម
នាល្ងាចថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័កព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជូនកន្ត្រកផ្កា ឯកឧត្តម ង្វៀន មិញវូ (NGUYEN MINH VU) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី៨១ របស់សាធារណរដ្ឋសង្គមនិយមវៀតណាម នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។






