ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមទាំងឥស្សរជនថ្នាក់ដឹកនាំជាតិកំពូលៗ បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី

នៅព្រឹកថ្ងៃព្រហ្បតិ៍ ៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមទាំងឥស្សរជនថ្នាក់ដឹកនាំជាតិកំពូលៗ បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គស្ដេចយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅសាធារណរដ្ឋបារាំង។
ព្រះរាជទស្សនកិច្ចរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងនៅសាធារណរដ្ឋបារាំង នឹងចាប់ផ្ដើមពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៦ ខែសឧសភា ឆ្នាំ២០១៩នេះ ដោយព្រះអង្គស្ដេចនឹងយាងជាព្រះកិត្តិយស ក្នុងពិធីអបអរសាទរខួប២៥ឆ្នាំ នៃសកម្មភាពរបស់គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គរ ហៅកាត់ថា ICC-Angkor។

ក្រោមការយាងជាព្រះកិត្តិយសរបស់ព្រះមហាក្សត្រកម្ពុជា ពិធីអបអរសាទរខួប២៥ឆ្នាំ នៃសកម្មភាព ICC-Angkor នឹងប្រារព្ធឡើងដោយផ្ដោតលើរបៀបវារៈសំខាន់ៗចំនួន៦ រួមមាន៖

១ អបអរសាទរជោគជ័យនៃយន្តការ ICC-Angkor ដែលបច្ចុប្បន្នក្លាយជាគំរូនៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍សម្រាប់បណ្តាប្រទេសនានាលើសាកលលោក

២ បង្ហាញមោទកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាមហាអំណាចវប្បធម៌ និងមានប្រវត្តិសាស្ត្រយូរលង់មកហើយ ព្រមទាំងលើកគុណតម្លៃសម្បត្តិបេតិកភណ្ឌ

៣ សម្តែងកតញ្ញូតាធម៌ និងគុណូបការៈ ចំពោះវីរជន ឥស្សរជន និងបុព្វបុរសគ្រប់ជំនាន់ ដែលបានលះបង់កាយចិត្ត ស្មារតីក្នុងការកសាង ថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌

៤ បណ្តុះស្មារតីយុវជន និងប្រជាពលរដ្ឋខ្មែរឲ្យចេះស្រលាញ់ ចូលរួមថែរក្សា ការពារ និងលើកតម្កើងបេតិកភណ្ឌ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីផូរផង់របស់កម្ពុជា

៥ បង្ហាញសមិទ្ធផលរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យបេតិកភណ្ឌ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

៦ ផ្សព្វផ្សាយសក្តានុពលវប្បធម៌ និងទេសចរណ៍ទៅកាន់ឆាកអន្តរជាតិ។

សូមបញ្ជាក់ថា ICC-Angkor ត្រូវបានបង្កើតឡើង នៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ១៩៩៣ ក្នុងគោលដៅអភិរក្ស និងអភិវឌ្ឍតំបន់អង្គរ ដោយមានប្រទេសបារាំង និងជប៉ុន ធ្វើជាសហប្រធាន មានលេខាធិការដ្ឋានវិទ្យាសាស្ត្រអចិន្ត្រៃយ៍ទទួលបន្ទុកដោយការិយាល័យតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា និងមានអាជ្ញាធរជាតិអប្សរាជាតំណាងរាជរដ្ឋាភិបាលកម្ពុជា  ព្រមទាំងមានប្រទេស៣៧ មកពី៥ទ្វីប អង្គការអន្តរជាតិចំនួន ១៣ទៀតជាសមាជិក៕

អត្ថបទដែលជាប់ទាក់ទង