សម្តេចក្រឡាហោម ស ខេង អញ្ជើញចូលរួម​សម័យប្រជុំរដ្ឋសភា ដើម្បីអនុម័តលើវិសោធនកម្មមាត្រា ៣៣, ៣៤, ៣៥ និង ៣៨ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់

នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នេះ សម្តេចក្រឡាហោម ស ខេង សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រ បានអញ្ជើញចូលរួម​សម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅសាលប្រជុំវិមានរដ្ឋសភា។

រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តជាផ្លូវការដោយឯកឆន្ទ ១១០ លើ ១១០ សំឡេង លើវិសោធនកម្មមាត្រា ៣៣, ៣៤, ៣៥ និង ៣៨ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។

ការធ្វើវិសោធនកម្មនេះ ផ្តល់នូវរូបមន្ត និងយន្តការថ្មីច្បាស់លាស់ក្នុងការបែងចែកមុខតំណែង មេឃុំ/ចៅសង្កាត់ និងជំទប់/ចៅសង្កាត់រង ដោយផ្អែកលើលទ្ធផលឆ្នោតជាក់ស្តែងពីប្រជាពលរដ្ឋ ធានានូវភាពឯកភាព និងប្រសិទ្ធភាពដឹកនាំរដ្ឋបាលមូលដ្ឋាន ព្រមទាំងជំរុញការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង