ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធី GALA DINNER ស្វាគមន៍ការចូលរួមក្នុងការប្រកួតកីឡាបាល់ទះមិត្តភាពអន្តរជាតិ និងដណ្តើមពានរង្វាន់សម្តេចធិបតី (SAMDECH THIPADEI CUP) រដូវកាលទី២
នាយប់ថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័កព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជើញជាអធិបតីពិធី GALA DINNER ស្វាគមន៍ការចូលរួមក្នុងការប្រកួតកីឡាបាល់ទះមិត្តភាពអន្តរជាតិ និងដណ្តើមពានរង្វាន់សម្តេចធិបតី (SAMDECH THIPADEI CUP) រដូវកាលទី២ នៅសណ្ឋាគារ Fairfield By Marriott Phnom Penh ។

















































