សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បាន អញ្ជើញ ជា អធិបតី ពិធីប្រកួត កីឡាវាយកូនគោលពានរង្វាន់ សម្តេច ក្រឡា ហោម ស ខេង ដើម្បីអបអរសាទរ ទិវា រំលឹក ខួប អនុស្សាវរីយ៍ លើក ទី ៧៤ ថ្ងៃកំណើត កងកម្លាំង នគរបាលជាតិ ១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០១៩
នៅព្រឹកថ្ងៃអាទិត្យ ១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បាន អញ្ជើញ ជា អធិបតី ពិធីប្រកួត កីឡាវាយកូនគោលពានរង្វាន់ សម្តេច ក្រឡា ហោម ស ខេង ដើម្បីអបអរសាទរ ទិវា រំលឹក ខួប អនុស្សាវរីយ៍ លើក ទី ៧៤ ថ្ងៃកំណើត កងកម្លាំង នគរបាលជាតិ ១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០១៩ នៅ ទីលាន វាយកូនគោល ហ្គ្រេ ន ភ្នំពេញ ។
ពិធីប្រកួត កីឡាវាយកូនគោល ពានរង្វាន់ សម្តេច ក្រឡា ហោម ស ខេង ដ៏មហាឡារិកនេះ មានការ អញ្ជើញ ចូលរួមដោយឥស្សរជនថ្នាក់ដឹកនាំជាតិ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងនគរបាលជាតិជាច្រើនទៀតដែរជាពិសេសក្នុងនោះរួមមាន ស ម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពិជ័យសេនា ទៀ បាញ់ ឧនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រធាន សហព័ន្ធ កីឡា វាយ កូន គោល ព្រមទាំង ឯកឧត្តម លោកជំទាវជាអគ្គរាជទូត ឯកអគ្គរដ្ឋទូត ជាច្រើន ផ្សេងទៀត ។
នៅក្នុងការ ប្រកួតវាយកូនគោលពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ក្នុងបរិយាកាសប្រកបដោយភាពស្និតស្នាល មិត្តភាព និងសាមគ្គីភាពនេះ មាន កីឡាករ ជាតិ - អន្តរជាតិ ចូលរួមសរុបចំនួន ១៨៦ នាក់
ដោយ បានបែង ចែកជា៣ផ្នែក រួមមាន ការប្រកួត ជា ក្រុម មាន៧២នាក់ ក្នុងនោះមួយក្រុមមានគ្នា៣ នាក់ ការប្រកួត ជា ឯកត្តជនមាន៨៦ នាក់ និង ការប្រកួត ផ្នែក នារីមាន ២១ នាក់ ៕