ពលរដ្ឋមានជីវភាពខ្វះខាត១០៥គ្រួសារ នៅសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ទទួលអំណោយពីក្រុមការងារក្រឡាហោមមនុស្សធម៌
នាព្រឹកថ្ងៃអាទិត្យ ១១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦នេះ ក្រុមការងារក្រឡាហោមមនុស្សធម៌ ដឹកនាំដោយឯកឧត្តម ខាន់ ម៉ាណេ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ចន្ទ សុផល លោក ឆាយ ម៉ាទីណាល់ ព្រមទាំងឯកឧត្តម លោកជំទាវក្រុមការងារចុះជួយសង្កាត់ និងអាជ្ញាធរមូលដ្ឋានសង្កាត់ បាននាំយកអំណោយសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន១០៥គ្រួសារ ស្ថិតនៅក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
អំណោយដែលផ្តល់ជូនរួមមាន៖ អង្ករ១ការ៉ុង មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវទឹកត្រី១យួរ កន្សែងពោះគោ១ ទឹកសុទ្ធ២កេស។
នាឱកាសនោះ ឯកឧត្តម ខាន់ ម៉ាណេ បានពាំនាំប្រសាសន៍សាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចក្រឡាហោម ស ខេង សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ និងប្រសាសន៍ថ្លែងអំណរគុណចំពោះការជឿជាក់គាំទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាលផ្តល់ការទុកចិត្តលើការកាពារសន្តិភាព ការការពារបូរណភាពទឹកដី និងការអភិវឌ្ឍលើគ្រប់វិស័យ។ សម្តេចក្រឡាហោមបានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋខិតខំបង្កបង្កើនផល សន្សំសំចៃក្នុងការចំណាយផ្សេងៗ ក្នុងពេលដែលយើងទទួលឥទ្ធិពលសកលនៃវិបត្តិសេដ្ឋកិច្ច និងបញ្ហាដោយសារការឈ្លានពានពីប្រទេសជិតខាង ខាងលិចយើង។
ឯកឧត្តម ខាន់ ម៉ាណេ រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបន្ថែមជូនពីការផ្តាំផ្ញើពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សូមឲ្យបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដែលបន្តកើតមានមិនបានថមថយ ជាពិសេសទៀតសូមចូលរួមអប់រំកូនចៅឲ្យចៀសផុតពីគ្រឿងញៀនដែលបង្កគ្រោះថ្នាក់ដល់សង្គមគ្រួសារនិងសង្គមជាតិ ៕















