ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សា ២ខ្នង ៨បន្ទប់
នាព្រឹកថ្ងៃអាទិត្យ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួន សុភី ស សុខា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សា ២ខ្នង ៨បន្ទប់ (មត្តេយ្យសិក្សារកាកូនសាត់ ស្រុកព្រះស្តេច និងមត្តេយ្យសិក្សាសំពៅមាស ស្រុកពាមជរ) និងសមិទ្ធផលនានា ស្ថិតនៅភូមិរកាកូនសាត់ ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ឆ្លៀតក្នុងឱកាសនោះដែរ ក៏បានរៀបចំអាហារសាមគ្គីជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ទទួលទានរួមគ្នា ក្នុងបរិយាកាសសប្បាយរីករាយនិងស្និទ្ធស្នាលក្រៃលែង៕
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)