ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យចម្រើនអាយុវឌ្ឍនមង្គលជូនមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទិព្វ ញាណ គម្រប់ ៨១ឆ្នាំ ឈានចូល ៨២ឆ្នាំ
នាព្រឹកថ្ងៃសៅរ៍ ១០រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួន សុភី ស សុខា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោកជំទាវ អ៊ូ សាន សាយ ឈុំ លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអញ្ជើញចូលរួមពិធីបុណ្យចម្រើនអាយុវឌ្ឍនមង្គលជូនមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទិព្វ ញាណ គម្រប់ ៨១ឆ្នាំ ឈានចូល ៨២ឆ្នាំ នៅភូមិគ្រឹះសុភមង្គល ផ្លូវថៃហ្គ័រ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។









































