ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា
នាល្ងាចថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោកជំទាវ កែ សួន សុភី ស សុខា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា ដែលដណ្តើមបានជើងឯក ក្នុងការប្រកួតពាន់រង្វាន់ SEA V CUP លើកទី៦ នៅសាធារណរដ្ឋហ្វីលីពីន នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ។

















