ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំ និងនិយាមនីតិវិធីប្រតិបត្តិសម្រាប់ដំណើរការប្រព្រឹត្តទៅ នៃទីបញ្ជាការប្រចាំបញ្ជាក្រសួងមហាផ្ទៃ
នារសៀលថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំ និងនិយាមនីតិវិធីប្រតិបត្តិ សម្រាប់ដំណើរការប្រព្រឹត្តទៅនៃទីបញ្ជាការប្រចាំបញ្ជាក្រសួងមហាផ្ទៃ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។









