ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ ប្រចាំឆមាសទី១ ឆ្នាំ២០២៦
នៅរសៀលថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ នៅសាលប្រជុំវរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។



























